ប្រតិបត្តិករផែ

សកម្មភាពអាជីវកម្មរបស់យើង

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺជាជាកំពង់ផែទន្លេអន្តរជាតិមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានមុខងារជាអាជ្ញាធរកំពង់ផែ ប្រតិបត្តិករផែ និងភស្តុភារកម្ម។ ឥឡូវនេះ ក.ស.ភ. ផ្តល់នូវសេវាកម្មកំពង់ផែសំខាន់ៗ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត។

ប្រតិបត្តិករផែ

សេវាកម្មលើកដាក់រវាងនាវា និងរថយន្ត

សេវាកម្មលើកដាក់រវាងនាវា និងរថយន្ត

ក.ស.ភ. ផ្តល់សេវាកម្មលើកដាក់រវាងនាវា និងរថយន្ត ដែលគ្របដណ្តប់លើការលើកទំនិញចេញ និងលើកទំនិញចូលរវាងនាវា និងរថយន្ត។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឲ្យឡើងមានប្រុងប្រយ័ត្ន និជំនាញច្បាស់ដើម្បីធានានូវសុខសុវត្ថិភាព និងគុណភាពទំនិញរបស់អតិថិជន។ ជាមួយនឹងក្រុមការងារ​ប្រកបដោយជំនាញ និងឧបករណ៍គ្រឿងចក្រស្តង់ដារ យើងធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តទៅកាន់អតិថិជន។

សេវាកម្មលើកដាក់លើទីលាន

សេវាកម្មលើកដាក់លើទីលាន

ក.ស.ភ. ផ្តល់ជូននូវសេវាកម្មលើកដាក់ទំនិញលើទីលាន ដែលរាប់បញ្ចូលទាំងការលើកដាក់ទំនិញពីទីលានទៅលើរថយន្ត ឬពីរថយន្តទៅលើទីលាន។ ក.ស.ភ. មានអ្នកឯកទេសជំនាញ គ្រឿងចក្រ និងឧបករណ៍ស្តង់ដាក់ក្នុងការបំពេញភារកិច្ចដើម្បីធានាដល់ភាពរហ័សរហួន ប្រសិទ្ធភាព និងការគ្រប់គ្រងប្រកបដោយគុណភាពក្នុងពេលវេលាកំណត់។

សេវាកម្មរើ/រៀបទំនិញ

សេវាកម្មរើ/រៀបទំនិញ

ក.ស.ភ. បានផ្តល់សេវាកម្មរើ/រៀបទំនិញក្នុងកុងតឺន័រជូនអតិថិជន ។ ក្រុមការងាររបស់យើងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការរើ និងរៀបទំនិញ រួមទាំងការគ្រប់គ្រងទំនិញគ្រប់ប្រភេទដោយយកចិត្តទុកដាក់ និងអនុលោមតាមសុវត្ថិភាព ស្តង់ដារ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការភស្តុភារកម្មជូនអតិថិជន។

សេវាកម្មឃ្លាំងស្តុកទំនិញ

សេវាកម្មឃ្លាំងស្តុកទំនិញ

ក.ស.ភ. ផ្តល់សេវាកម្មឃ្លាំងស្តុកទំនិញជាមួយនឹងកន្លែងធំទូលាយ និងឧបករណ៍ទំនើបៗ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃទំនិញ។ ឃ្លាំងរបស់យើងផ្តល់ជូននូវសេវាកម្មបង្រួបបង្រួម និងបែងចែកទំនិញដល់អតិថិជនដោយផ្តល់នូវលក្ខខណ្ឌដែលអាចបត់បែនតាមការស្នើសុំ រួមទាំងតម្លៃដែលអាចចរចារបាន និងលក្ខខណ្ឌនៃការគ្រប់គ្រង។

សេវាកម្មទីលានស្តុកទុកសំបកកុងតឺន័រ (ICD)

សេវាកម្មទីលានស្តុកទុកសំបកកុងតឺន័រ (ICD)

ទីលានស្តុកទុកសំបកកុងតឺន័រ (ICD) របស់ ក.ស.ភ. មានទីតាំងនៅជាមួយនឹងចំណតផែកុងតឺន័រ LM១៧ ដែលសម្រួលដល់ការទុកសំបកកុងតឺន័របណ្តោះអាសន្ន។ ទាក់ទងនឹងភូមិសាស្ត្ររបស់ទីលានស្តុកទុកសំបកកុងតឺន័រ យើងអាចផ្តល់ជូនអតិថិជនទាំងអស់នូវប្រតិបត្តិការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការចំណាយសមរម្យបំផុត ដែលអាច​ទុកសំបក​កុងតឺន័រ​សម្រាប់​ការ​នាំ​ចូល និង​នាំ​ចេញ​ដោយ​ងាយស្រួល។

សេវាកម្មកុងតឺន័រត្រជាក់

សេវាកម្មកុងតឺន័រត្រជាក់

សេវាកម្មកុងតឺន័រត្រជាក់ គឺជាផ្នែកមួយនៃការផ្តល់ជូនរបស់​ក.ស.ភ. ដែលផ្តល់នូវទូរកុងតឺន័រត្រជាក់សម្រាប់រក្សាទំនិញឱ្យនៅស្រស់។ សេវាកម្មនេះ ផ្តល់ភាពងាយស្រួលសម្រាប់ឧស្សាហកម្មជាច្រើនដូចជា អាហារ ភេសជ្ជៈ ការបង្កើត លក់ផ្កា ឱសថ និងសារធាតុគីមី។ សេវាកម្មកុងតឺន័រត្រជាក់ របស់យើងធានាបាននូវការរក្សារទុក និងការដឹកជញ្ជូនដ៏ល្អប្រសើររបស់ទំនិញឱ្យបានឆាប់រហ័ស និងអនុលោមតាមបទប្បញ្ញត្តិ។